top of page

Mbaqqe និយាយត្រង់ៗថា បើចេញពី PSG មានតែក្លិបមួយនេះគត់ដែលខ្ញុំនឹងទៅលេង

កក្កដា ទី២០ ២០២៣, ១១:១៧:៥៧ ព្រឹក

Kylian Mbaqqe ប្រាប់ថា ប្រសិនបើខ្លួនចាកចេញពី Paris Saint-Germain នៅរដូវក្តៅកន្លងទៅ ក្លឹបតែមួយគត់ដែលគាត់ចង់ចូលរួមគឺ Real Madrid ។

cfbdb3c7d1c976f781fe9afda451df1b.jpg

កីឡាករសញ្ជាតិបារាំងរូបនេះ មានបំណងចង់ចាកចេញពី PSG នៅរដូវក្តៅមុន ខណៈ Los Blancos បានដាក់សំណើរជាច្រើនដងនៅមុនថ្ងៃផុតកំណត់នៃការផ្ទេរ ប៉ុន្តែត្រូវបានក្លិបយក្សបារាំងច្រានចោលជានិច្ចពីក្លឹប Real Madrid បើទោះបីជាក្រុមស្ដេចស ផ្ដល់ជូនក្នុងតម្លៃដ៏ខ្ពស់ក៏ដោយ។

ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Mbappe បានប្រាប់ការសែតបារាំង L’Equipe និង RMC នៅក្នុងបទសម្ភាសន៍មួយថា៖ “ប្រសិនបើខ្ញុំចាកចេញនៅរដូវក្តៅនេះ វានឹងសម្រាប់តែ Real Madrid ប៉ុណ្ណោះ”។

គួរជម្រាបជូនថា PSG បានបដិសេធសំណើរ ២២០ លានអឺរ៉ូពី Real Madrid ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ នៃទីផ្សារដោះដូររដូវក្តៅបិទទ្វារ ខណៈខ្សែប្រយុទ្ធវ័យក្មេងរូបនេះទំនងជានឹងចាកចេញពីក្រុមប៉ារីស ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ៕

bottom of page