top of page

Marcos Rojo និយាយអំពី Zlatan Ibrahimovic កាលពួកគេឈ្លោះគ្នានៅក្លឹប Manchester United

កក្កដា ទី២០ ២០២៣, ១:៥៦:៥៨ ព្រឹក

«គាត់គឺពិតជាចង់បានបាល់ខ្លាំងណាស់, នៅពេលដែលពួកយើងកំពុងនាំគេ ១-០ នៅក្នុងកីឡដ្ឋាន Old Trafford បាល់គឺនៅជើងខ្ញុំ ហើយខ្ញុំបានអូសឡើងទៅលើ បន្ទាប់មកគាត់ [Zlatan] ក៏បានចុះក្រោមដើម្បីទទួលបាល់ ប៉ុន្តែខ្ញុំក៏បានក្រឡែកមើលទៅ Pogba គាត់នៅតែឯងនៅខាងឆ្វេង ដូច្នេះខ្ញុំក៏បានប៉ះបាល់ឲ្យ Pogba បន្ទាប់មកគាត់ក៏បានអូសបាល់ទៅបន្ត ខណៈដែល Zlatan បានខឹងនឹងខ្ញុំជាងខ្លាំងហើយបាននិយាយថា 'ហេតុអីបានជាមិនប៉ះ' ខ្ញុំតបវិញថា 'បិទមាត់ទៅអាច្រមុះធំ, ឯងចង់បានបាល់គ្រាប់ពេលទាំងអស់មែន?'

ពេលចប់ការប្រកួតពួកយើងក៏ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ ខ្ញុំធ្វើដូចជាធម្មតានៅកន្លែងអង្គុយរបស់ខ្ញុំ រហូតទាល់តែដល់ពេលដែល Zlatan ដើរចូលទៅជាមួយនឹងអារម្មណ៍ខឹងសម្បារជាខ្លាំង ដោយបានទាត់អីពេញនឹង។ គាត់ឈប់ ហើយសម្លក់មុខខ្ញុំ និងបានស្រែកដាក់ខ្ញុំថា 'តើមុននេះឯងនិយាយថាម៉េច?' ខ្ញុំក៏បានឆ្លើយតបវិញដូចគ្នា 'តើឯងកំពុងតែនិយាយអំពីអី?' តែការពិតជាក់ស្តែងនៅក្នុងចិត្តរបស់ខ្ញុំគឺកំពុតតែបន់ស្រន់ឲ្យមានគេមកបំបែក ព្រោះប្រសិនបើមិនដូច្នោះគាត់នឹងសម្លាប់ខ្ញុំជាមិនខាន»

bottom of page